Sunday, August 6, 2017

សូម្បី​តែ​ Intel​ ក៏ចាប់​អារម្មណ៍​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​ដែរ


ក្រុមហ៊ុន​ផ្គត់​ផ្គង់​បន្ទះ​ឈីប​របស់​អាមេរិក​Intel​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​នឹង​ផលិត​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​ (Self-Driving Cars)​។ ការ​ប្រកាស​នេះ​កើត​ឡើង​បន្ទាប់​ពី ​Intel​ ទិញ​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ប្រព័ន្ធ​ជំនួយ​ការ​បើក​បរ​របស់​អ៊ីស្រាអែល​ Mobileye​ ក្នុង​តម្លៃ​១៥​ប៊ីលាន​ដុល្លារ​។



ក្រុមហ៊ុន​ Intel​ នឹង​ចាប់ផ្តើម​ផលិត​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​ក្នុង​ឆ្នាំ​២០១៧​នេះ​សម្រាប់​តេស្ត​សាក​ល្បង​នៅ​អឺរ៉ុប​ អ៊ីស្រាអែល​ និង​អាមេរិក​ហើយ​នឹង​មាន​រថយន្ត​ច្រើន​ជាង​១០០​គ្រឿង​ឯណោះ​។ សហ​ស្ថាបនិក​របស់​ Mobileye​ លោក​ Amnon Shashua​ ដែល​នឹង​ដំណើរ​ការ​គម្រោង​រថយន្ត​បើក​បរដោយ​ខ្លួន​ឯង​ឲ្យIntel​និយាយ​ថា​ការ​ធ្វើ​តេស្ត​សាក​ល្បង​ក្នុង​លក្ខខ័ណ្ឌ​ពិត​ប្រាកដ​នឹង​ទទួល​បាន​នូវ​មតិ​យោបល់​ភ្លាមៗ​និង​ពន្លឿន​ការ​ផលិត​ស្រប​តាម​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​អតិថិជន​។ លោក​បន្ត​ថា​គោល​បំណង​របស់​ក្រុម​ហ៊ុន​គឺ​ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​រថយន្ត​ស្វ័យ​ប្រវត្តិ​ដែល​មាន​នៅ​គ្រប់​ទី​កន្លែង​។
រំឭក​ថា​Intel​សម្រេច​ទិញ​Mobileye​ដោយ​សារ​ចង់​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​ក្រៅ​ពី​ការ​ផលិត​ឈីប​និង​ជា​ការ​បោះ​ជំហាន​ទៅ​កាន់​អនាគត​ជាមួយ​នឹង​រថយន្ត​បើក​បរ​ស្វ័យ​ប្រវត្តិ​។ ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីៗ​ប្រកាស​ពី​ផែនការ​ផលិត​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​លើ​ទីផ្សារ​៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ .....

No comments:

Post a Comment

dfddddd

Popular Posts