នាំមកជូនដោយ ប្លែកភ្នែក! iPhone 8 ទាំងនេះ ដូចរូបភាពប្រកាសចេញផ្លូវការបេះបិទតែម្ដង
រូបភាព Render iPhone 8 ថ្មី ប្លែកមួយទៀតហើយ ដែលមើលមួយភ្លែតស្រដៀងនឹងរូបភាពផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ Apple មែនទែន ដែលតែងតែដាក់នៅលើវិបសាយផ្លូវការរបស់ខ្លួន ពេលប្រកាសចេញជាផ្លូវការរៀងរាល់ឆ្នាំ។
រូបភាពទាំងនេះត្រូវបានរចនាឡើងដោយអ្នកជំនាញផ្នែកឌឺហ្សាញម្នាក់ឈ្មោះលោក Quinton Theron ដែលបង្ហោះលើបណ្ដាញសង្គម Instagram របស់ខ្លួនថា "ទាំងនេះអាចជារូបរាងគម្រូថ្មីរបស់ iPhone 8 ដែលត្រៀមនឹងចេញឆាប់ៗនេះ ហើយការឌីហ្សាញឡើង ផ្អែកតាមព័ត៌មានដែលបែកធ្លាយកន្លងមក”។
តោះ! ទស្សនារូបភាពខាងក្រោម នឹងជួយឲ្យពិន្ទុផង ថាតើទឹកដៃឌីហ្សាញរបស់គាត់អស្ចារ្យប៉ុណ្ណា?
No comments:
Post a Comment