Emirates នឹងដើរចេញពីអាវ PSG ជំនួសវិញដោយ Qatar Airways
Logo ក្រុមហ៊ុនអាកាសចរណ៍ Fly Emirates នឹងត្រូវផ្លាស់ចេញពីអាវយឺតរបស់ Paris Saint-Germain ក្លឹបរបស់ព្រះចៅកាតារ Nasser al-Khelaifi ហើយនឹងត្រូវជំនួសវិញដោយ ក្រុមហ៊ុន អាកាសចរណ៍ Qatar Airways ដែលនេះទំនងមកពីវិបត្តិរវាងប្រទេសអារ៉ាប់រួម និង កាតារ។ បើតាមការចុះផ្សាយរបស់ The Sun Dailyកាលពីពាក់កណ្ដាលសប្ដាហ៍នេះ។
ចាប់តាំងពីថ្ងៃទី៥ ខែមិថុនាមក ប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និង បារ៉ែន បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយកាតារ ដោយចោទថា ប្រទេសនេះមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម ហើយទុកឲ្យកាតារ ឯកោពីពិភពអារ៉ាប់ បើទោះជាកាតារច្រានចោលការចោទប្រកាន់នេះក្តី។
ក្រុមហ៊ុនអាកាសចរណ៍ទីក្រុងឌុយបៃ Emirates បានបញ្ជាក់ថា គេនឹងនៅបន្តឧបត្ថម្ភខោអាវយឺតឲ្យ PSG រហូតដល់ចប់កុងត្រានៅចុងរដូវកាល២០១៨-១៩ ទោះបីជាប្រទេសទាំង២កំពុងមានទំនាស់ ដ៏ស្រួចស្រាវជាមួយគ្នាក៏ដោយ។
យីហោFly Emirates នៅលើអាវយឺតរបស់ក្លឹបអ្នកមានលុយក្នុងក្របខ័ណ្ឌបាល់ទាត់កំពូលនៅបារាំង Ligue 1 តាំងពីរដូវកាល ២០០៦-០៧មកម្ល៉េះ ដែលការបោះពុម្ពអាវយឺត ត្រូវគេប៉ាន់ប្រមាណថាបានចំណាយទឹកប្រាក់ ២៥លានអឺរ៉ូ ក្នុងមួយឆ្នាំៗ៕
No comments:
Post a Comment