ក្តៅៗ! កីឡាករដែលល្បីថា Barca ចង់ទិញ Dembele របស់ Dortmund អត់មកហាត់ទេ
បើតាមគ្រូបង្វឹករបស់ក្លឹបអាល្លឺម៉ង់ Borrusia Dortmund លោក Peter Bosz កាលពីអម្បាញ់មិញនេះបានឲ្យដឹងថា កីឡាករខ្សែស្លាបល្បឿនលឿន Ousmane Dembele មិនបានមកហាត់ជាមួយក្លឹបទេ។
ថ្លែងទៅកាន់សន្និសីទកាសែតនាមុននេះបន្តិចនេះ បុរសសញ្ជាតិហូឡង់រូបនេះបាននិយាយថា៖ "Ousmane Dembele មិនបានមកហាត់ទេនៅថ្ងៃនេះ។ ពួកយើងមិនដឹងថាមូលហេតុអ្វីដែលគេមិនមកទេ។ ពួកយើង ព្យាយាមទាក់ទងគេដែរតែមិនបានសម្រេចសោះ។" គ្រូបង្វឹក Dortmund ថ្មីបានបន្តទៀតថា ខ្ញុំបាននិយាយ ជាមួយគេកាលពីម្សិលមិញ (ថ្ងៃពុធ) ។ គេថាគេកំពុងនៅទីក្រុងប៉ារីស ជាមួយមិត្តភ័ក្ដិ ហើយគេមិនបាននិយាយពីការផ្ទេរក្លឹបអ្វីឡើយ។
អវត្តមានរបស់កីឡាកររូបនេះបង្កឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំងដល់បណ្ដាញសារព័ត៌មានដែលថាកីឡាករសញ្ជាតិបារាំងវ័យ ២០ឆ្នាំរូបនេះ អាចចេញពីក្លឹបយក្សអាល្លឺម៉ង់មួយនេះ ខណៈក្លឹប Barca កំពុងតែមមាញឹកក្នុងការតាមទិញកីឡាករឆ្នើម ដើម្បីជំនួស Neymar ដែលទើបនឹងចេញពីក្លឹបកាលពីសប្ដាហ៍មុន។ កាលពីថ្មីៗនេះ នាយកប្រតិបត្តិក្លឹប Dortmund លោក Hans-Joachim Watzke បាននិយាយថា តម្លៃ ១០០លាន អឺរ៉ូ សម្រាប់ខ្សែស្លាបមួយនេះ គឺមិនគ្រប់គ្រាន់ឡើយ។ បើតាម Goal ក្លឹបយក្សអាល្លឺម៉ង់មួយនេះ អាចនឹងលក់កីឡាកររូបនេះក្នុងតម្លៃ ១៣៥លានអឺរ៉ូ។
Dembele ទើបតែចូលរួមជាមួយ Dortmund កាលពីឆ្នាំមុនប៉ុណ្ណោះក្នុងតម្លៃ ១៥លាន អឺរ៉ូ និងស៊ុតចូល១០គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ឲ្យក្លឹបនេះ៤៩ប្រកួត៕
No comments:
Post a Comment