ដឹងអាយុពិតរបស់ម្ចាស់តំណែងបវរកញ្ញាជប៉ុន ឆ្នាំ២០១៧ ដឹងតែភ្ញាក់ហ្មង
យុវនារីជំទង់ម្នាក់បានទទួលជ័យជន្នះ ក្នុងកម្មវិធីប្រលងប្រកួតប្រជែងសម្រស់នារីជប៉ុន និងបានធ្វើឲ្យមហាជនមកពីគ្រប់មជ្ឈដ្ឋានភ្ញាក់ផ្អើលមិនស្ទើរទេ ក្រោយដឹងអាយុពិតរបស់នាង។
ម្ចាស់ជយលាភីរូបនេះឈ្មោះ Ayaka Imoto មានអាយុត្រឹម ១៤ឆ្នាំប៉ុណ្ណោះ មានកម្ពស់ ១ម៉ែត្រ ៦២សង់ទីម៉ែត្រ និងកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ។ នាងមានសំណាងគ្រងតំណែងជាបវរកញ្ញាជប៉ុនប្រចាំឆ្នាំ ២០១៧។ កម្មវិធីប្រកួតប្រជែងដ៏ធំនេះ ប្រព្រឹត្តិឡើងកាលពីថ្ងៃទី ០៨ ខែសីហា កន្លងទៅថ្មីៗនេះ។
បើតាមវិបសាយ Oricon បាននិយាយថា Ayaka ទទួលបានប្រាក់រង្វាន់ជាង ៣លានយ៉េន (ប្រហែល ២៧ ០០០ដុល្លារ) ព្រមទាំងបានចុះកុងត្រាជាមួយផលិតកម្ម Oscar Entertainment ដោយចាប់អាជីពជាតារាចម្រៀង និងសម្ដែង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ក្នុងផលិតកម្មនេះ មិនអនុញ្ញាតឲ្យតារាស្រីរបស់ខ្លួនដែលមានអាយុក្រោម ២៥ឆ្នាំ មានស្នេហាឡើយ។ តែវាក៏មិនមែនជាបញ្ហាចោទដែរ ព្រោះ Ayaka បាននិយាយថា នាងមិនដែលចូលចិត្តអ្នកណាផង ដូចនេះនាងនឹងគោរពទៅតាមច្បាប់នេះ។
បញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងបវរកញ្ញាជប៉ុនថ្នាក់ជាតិនេះ ត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ១៩៨៧ ក្នុងគោលបំណងស្វែងរក និងបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយដែលមានដុងសិល្បៈពីកំណើត ឲ្យកាន់តែយល់ច្បាស់ពីវិស័យនេះ។ តារាស្រីល្បីៗជាច្រើនដូចជា៖ Aiko Sato, Ryoko Yonekura, Aya Ueto និង Emi Takei ជាដើមក៏សុទ្ធតែជាអតីតជយលាភីដែលទទួលជ័យជំនះក្នុងកម្មវិធីនេះដែរ៕
No comments:
Post a Comment